អ៊ីដ្រូកាបួ

Get Started. It's Free
or sign up with your email address
អ៊ីដ្រូកាបួ by Mind Map: អ៊ីដ្រូកាបួ

1. អាល់កាន់

1.1. រូបមន្តទូទៅ:​ CnH2n+2​ (n>ឬ=1)

1.2. និយមន័យ:​ អាល់កានគឺជា​ អ៊ីដ្រូកាបួដែលមានសម្ព័នរវាងកាបូន និង កាបូនតែមួយជាន់៊។

1.3. អាល់កានរាវមិនរលាយក្នុងទឹក​ តែអាចរលាយក្នុងធាតុរំលាយសរីរាង្គ

1.4. អាល់កានស្រាលជាងទឹក

1.5. សីតុណ្ណភាពរំពុះនៃអាល់កានកាន់តែកើនឡើង កាលណាចំនួនកាបូននៃម៉ូលេគុលកើនឡើង

1.6. អាល់កានបួនតួដំបូងជាឧស្ម័ន ចាប់ពីតួទីប្រាំដល់តួទីដប់ជាអង្គធាតុរាវ ចាប់ពីតួទីដប់មួយទៅជាអង្គធាំតុរឹង

1.7. ប្រតិកម្មចំហះសព្វនៃអាល់កាន ឪ្យផលជាកាបូនឌីអុកស៊ីត​(CO2) និង ទឹក(H2O)

1.8. ប្រតិកម្មចំហះមិនសព្វនៃអាល់កានឪ្យផលជា កាបូនម៉ូណូអុកស៊ីត(CO) និង​ ទឹក(H2O)

1.9. ប្រតិកម្មជំនួសកើតឡើងចំពោះអាល់កាន ព្រោះវាជាអ៊ីដ្រូកាបួឆ្អែត

1.10. ប្រតិកម្មជំនួសនៃអាល់កានគឺជាប្រតិកម្មដែលអាឡូសែន (Cl, Br, I)ចូលទៅជំនួសអ៊ីដ្រូសែន(H2)ទាំងអស់ នៃម៉ូលេគុលអាល់កានក្រោមពន្លឺសាយ

1.11. អាល់កានជាប្រភពថាមពលដូចជាចំហេះក្នុងម៉ាស៊ីននិងចង្រ្កានហ្គាស

2. អាល់សែន

2.1. រូបមន្តទូទៅ: CnH2n (n>ឬ=2)

2.2. និយមន័យ : អាល់សែន គឺជា អ៊ីដ្រូកាបួមិនទាន់ឆ្អែតដែលមានសម្ព័នរវាងកាបូន និង​កាបូនជាសម្ព័ន​ពីរជាន់យ៉ាងតិចមួយ។

2.3. អាល់សែនបីតួដំបូង អេតែន ប្រូប៉ែន និងប៊ុយតែនជាឧស្ម័នគ្មានពណ ចាប់ពីប៉ង់តែនទៅជាអង្គធាតុរាវ

2.4. វាមិនរលាយក្នុងទឹក តែអាចរលាយក្នុងអង្គធាតុរំលាយសរីរាង្គ

2.5. សីតុណ្ណភាពរំពុះនៃអាល់សែនកាន់តែកើនឡើង កាលណាចំនួនកាបូននៃម៉ូលេគុលកើនឡើង

2.6. ប្រតិកម្មចំហះសព្វនៃអាល់សែន ឪ្យផលជាកាបូនឌីអុកស៊ីត​(CO2) និង ទឹក(H2O)

2.7. ប្រតិកម្មចំហះមិនសព្វនៃអាល់សែនឪ្យផលជា កាបូនម៉ូណូអុកស៊ីត(CO) និង​ ទឹក(H2O)

2.8. អ៊ីដ្រូសែនកម្មនៃអាល់សែន ឪ្យផលជាអាល់កាន

2.9. អាឡូសែនកម្មនៃអាល់សែនគឺជា ប្រតិកម្មដែលអាឡូសែន(Cl2 Br2 ) ចូលទៅផ្តាច់ត្រង់សម្ព័នពីរជាន់ រវាងកាបូន​ និងកាបូនឪ្យទៅជាសម្ព័នមួយជាន់​ ដោយអាឡូសែនទៅតភ្ចាប់ជាមួយកាបូនវិញ

2.10. ម៉ូលេគុលអាល់សែនបានមកពីការធ្វើក្រាគិញនៃអាល់កាន

2.11. អាល់សែនធ្វើប្រតិកម្មបូកជាមួយ H2 H2O Br2 Cl2

2.12. អាល់សែនអាចចូលរួមប្រតិកម្មប៉ូលីមែកម្មបាន

3. អាល់ស៊ីន

3.1. រូបមន្តទូទៅ: CnH2n-2 (n>ឬ=2)

3.2. និយមន័យ:​គឺជាអ៊ីដ្រូកាបួមិនឆ្អែតដែលមានសម្ព័នបីជាន់ យ៉ាងតិចមួយ រវាងកាបូន និងកាបូន

3.3. វាជាសារធាតុមិនប៉ូលែ

3.4. រលាយក្នុងសមាសធាតុសរីរាង្គ

3.5. ដង់ស៊ីតេទាបជាងទឹក

3.6. អាល់សែនមានចំណុចរលាយ និងចំណុចរំពុះទាប

3.7. ប្រតិកម្មចំហះសព្វនៃអាល់ស៊ីន ឪ្យផលជាកាបូនឌីអុកស៊ីត​(CO2) និង ទឹក(H2O)

3.8. ប្រតិកម្មចំហះមិនសព្វនៃអាល់ស៊ីនឪ្យផលជា កាបូនម៉ូណូអុកស៊ីត(CO) និង​ ទឹក(H2O)

3.9. អាល់ស៊ីនធ្វើប្រតិកម្មបូកជាមួយ : H2 , Br2 , H2O , HCl

3.10. ចំហះសព្វនៃអេទីនផ្តល់សីតុណ្ណភាពរហូតដល់3000អង្សារ

4. អាល់គីល

4.1. រូបមន្តទូទៅ: CnH2n-1-

4.2. វាមាននាទីជាខ្នែងជានិច្ច

5. លក្ខណះដូចគ្នា

5.1. ប្រតិកម្មចំហះសព្វនៃអាល់កាន អាល់សែន អាល់ស៊ីន ឪ្យផលជាកាបូនឌីអុកស៊ីត​(CO2) និង ទឹក(H2O)

5.2. ប្រតិកម្មចំហះមិនសព្វនៃអាល់កាន​ អាល់សែន អាល់ស៊ីន​ ឪ្យផលជា កាបូនម៉ូណូអុកស៊ីត(CO) និង​ ទឹក(H2O)

5.3. អាល់ស៊ីន​ និង​អាល់សែនធ្វើប្រតិកម្មបូកជាមួយ : H2 , Br2 , H2O បាន

5.4. ពួកវាមិនលាយក្នុងទឹកតែរលាយក្នុងសារធាតុសរីរាង្គ

5.5. មានប្រពភពីរ៉ែប្រេងកាតហើយបានមកពីការធ្វើបំណិតប្រភាគនៃប្រេងកាត

5.6. ពួកវាប្រើបុព្វបទកាបូនដូបគ្នាដើម្បីហៅឈ្មោះខ្សែរមេ(១=មេ ២=អេ ៣=ប្រូ ៤=ប៊ុយ ៥=ប៉ង់ ៦=អិច ៧=អិប ៨=អុក ៩=ណូ ១០=ដេ)

5.7. ប្រើជាវរ្ថុធាតុដើមក្នុងការសំយោគធ្វើគ្រឿងប្រើប្រាស់ដូចជា ប្លាស្ទិច

6. លក្ខណះខុសគ្នា

6.1. អាល់កានជាអ៊ីដ្រូកាបួឆ្អែត អាល់សែន​​ និងអាល់ស៊ីនជាអ៊ីដ្រូកាបួមិនទាន់ឆ្អែត

6.2. អាល់កានមានសម្ព័នមួយជាន់រវាងកាបូន និង​កាបូន អាល់សែនមានសម្ព័ន២ជាន់រវាងកាបូន និងកាបូន អាល់ស៊ីនមានសម្ព័ន៣ជាន់រវាងកាបូន និងកាបូន

6.3. អាល់កាន:​ CnH2n+2​ (n>ឬ=1) អាល់គីល: CnH2n+1 អាល់សែន: CnH2n (n>ឬ=2) អាល់ស៊ីន: CnH2n-2 (n>ឬ=2)

6.4. អាល់កានមិនអាចធ្វើប្រតិកម្មបូកជាមួយបានទេ ​​ អាល់សែនធ្វើប្រតិកម្មបូកជាមួយ Cl2បាន​​​ ​ អាល់ស៊ីនធ្វើប្រតិកម្មបូកជាមួយ : HCl បាន

6.5. មានតែអាល់កានទេដែលធ្វើប្រតិកម្មជំនួសបាន បើអាល់សែន និងអាល់ស៊ីនមិនអាចធ្វើប្រតិកម្មជំនួសបានទេ ព្រោះវាមិនមែនជាអ៊ីដ្រូកាបួឆ្អែត

6.6. អាល់សែនអាចចូលរួមប្រតិកម្មប៉ូលីមែកម្មបាន តែអាល់កាន និងអាល់ស៊ីនមិនអាចទេ

6.6.1. ប្រតិកម្មប៉ូលីមែកម្មជាប្រតិកម្មបូកជាមួយម៉ូលេគុលមិនទាន់ឆ្អែត(ម៉ូណូមែ) រវាងគ្នា ឱជាសមាសធាតុដែលមានម៉ូលេគុលធំ។

6.7. អាល់កានបួនតួដំបូងជាឧស្ម័ន ចាប់ពីតួទីប្រាំដល់តួទីដប់ជាអង្គធាតុរាវ ចាប់ពីតួទីដប់មួយទៅជាអង្គធាំតុរឹង

6.7.1. អាល់សែនបីតួដំបូង អេតែន ប្រូប៉ែន និងប៊ុយតែនជាឧស្ម័នគ្មានពណ ចាប់ពីប៉ង់តែនទៅជាអង្គធាតុរាវ

6.7.1.1. អាល់ស៊ីនជាឧស្ម័នគ្មានពណ៏ស្រាល់ជាងខ្យល់

6.8. អាល់កានមានឈ្មោះដែលបញ្ចប់ដោយសូរ "អាន" *លេខទីតាំងខ្នែង+ឈ្មោះខ្នែង​+បុព្វបទC+បច្ឆិមអាន

6.8.1. អាល់សែនមានឈ្មោះបញ្ជប់ដោយសូរ អែន *លេខទីតាំងខ្នែង+ឈ្មោះខ្នែង​+បុព្វបទC+លេខទីតាំងសម្ព័ន២ជាន់+បច្ឆិមអែន

6.8.2. អាល់ស៊ីនមានឈ្មោះបញ្ជប់ដោយសូរ អ៊ីន *លេខទីតាំងខ្នែង+ឈ្មោះខ្នែង​+បុព្វបទC+លេខទីតាំងសម្ព័ន៣ជាន់+បច្ឆិមអ៊ីន