លង្វែក(ស.តទី១៦)

Get Started. It's Free
or sign up with your email address
លង្វែក(ស.តទី១៦) by Mind Map: លង្វែក(ស.តទី១៦)

1. បរមេន្ទឬបរមរាជាទី៤

1.1. បានសោយរាជ្យនៅពេលដែលព្រះបាទចន្ទរាជាសុគតដែលជាបុត្រទី២ ។ហើយទ្រង់មានបុត្រ៣អង្គ គឺ សត្តាទី១​ , ស្រីសុរិយោពណ៌ ពញាអនសុទ្ធមាតាទីទៃពីគ្នា។

1.2. ទំនាក់ទនងជាមួយនិងប្រទេសដទៃក្នុងរជ្ជកាលរបស់ព្រះអង្គគឺមិនល្អនោះទេដូចជា៖

1.3. ៣.ជាមួយអឺរ៉ុបវិញៈនៅពេលនោះមានឈ្មួញពីរនាក់បានមកធ្វើជំនួញតែមួយរយៈពេលមកទ្រង់មិនបានឃើញមានការរីកចម្រើនក៏ធ្វើទុកម្នេញ។ជាពិសេសេពួកនេះបានមកផ្សព្វផ្សាយសាសនាគ្រស្តិមកលើប្រជាជនខ្មែរម្តងទៀតតែបរាជ័យដូចដើម។

1.4. ១.ជាមួយសៀមៈនៅពេលនោះសៀមគឺបានចុះខ្សោយដោយសារតែមានសង្គ្រាមជាមួយនិងភូមាហើយពេលនោះផងដែរសៀមបានបង្ខំចិត្តខ្លួនចុះសន្ធិសញ្ញាចងមេត្រីភាពជាមួយខ្មែរហើយសៀមបានប្រគល់ខេត្តឲ្យខ្មែរដូចជា៖នគររាជសីមា,បស្ចិមបុរី,ចន្ទបុរី។

1.5. ២.ជាមួយលាវគឺមានការប្រជន់ដំរីដាក់នគរ។តែពេលនោះខ្មែរបានឈ្នះលាវក៏នាំបណ្ណាការមកថ្វាយស្តេចខ្មែរ។តែ2ឆ្នាំក្រោយលាវបានបកមកវាយវិញតែជាអកុសលពេលនោះមានភ្លៀងដែលធ្វើឲ្យទ័ពខ្មែរវាយឈ្នះ។

2. ចន្ទរាជា(1516-1566)

2.1. ជាបុត្ររបស់ព្រះបាទធម្មរាជា និងជាបងប្រុសរបស់ព្រះបាទស្រីសុគន្ធបទ។ប្រជាជន,នាម៉ឺននិងរាជ្យវង្សានុវង្សបានលើកទ្រង់ជាក្សត្រនៅឆ្នាំ1516។ទ្រង់មានបុត្រ២អង្គគឺ ព្រះរាមាធិបតី និងបរមេន្ទរាជាតែម្តាយទីទៃពីគ្នា។

2.2. ស្នាព្រះហស្ថរបស់ទ្រង់មានដូចជា៖ ១.ជាអ្នកបង្កើតសម័យលង្វែកនេះឡើង ២.បានឲ្យគេសាងសង់វត្តអារាមជាច្រើនជាង១០១កន្លែងព្រោះទ្រង់មានជំនឿយ៉ាងមុតម៉ាំក្នុងសាសនាព្រះពុទ្ធ ៣. ទ្រង់លើកតម្កើងអ្នកប្រាជ្ញ បណ្ឌិត្យ សាស្រ្តាចារ្យ ៤. បានឲ្យគេចងជាគម្ពី ឯកសារ និងបណ្តុះបណ្តាលចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយ ៥.រើបម្រាស់ពីចំណុះរបស់សៀម ៦. ការរបស់ដឹកនាំរបស់ទ្រង់ប្រទេសមានការរីកចម្រើន សុខសន្តិភាព ៧. ទ្រង់យកព្រះទ័យទុកដាក់លើគ្រប់វិស័យមានដូចជា សេដ្ឋកិច្ច អក្សសាស្ត្រជាដើម ចំពោះសេដ្ឋកិច្ចទ្រង់បានឆ្ការព្រៃ ពង្រីកដីធ្វើស្រែ ចំការ និងសិប្បកម្មស្លរដែកផលិតសម្ភារៈផ្សេងៗ ៨.​ បានរកទីតាំងភូមិសាស្ត្រនិងកសាងបន្ទាយលង្វែកយ៉ាងពិសេសជាពិសេសសាងសង់ព្រះគោព្រះកែវទៀតផង។

2.3. បើនិយាយអំពីទំនាក់ទំនងជាមួនសៀមនិងអឺរ៉ុបលើកដំបូងក៏មិនជាល្អប៉ុន្មានដែរដោយសារតែខ្មែររើបំរះពីចំណុះហើយព្រមទាំងវាយយកខេត្តមកវិញ ជាពិសេសចាប់យកឈ្លើយសឹកទៀត។រីឯអ៊ឺរ៉ុប(ព័រទុយហ្គាល់)បាននិយាយថាមកធ្វើជំនួញតែបែរេជាមកផ្សព្វផ្សាយសាសនាតែគោលចំណងនេះមិនបានសម្រេចព្រោះប្រជាជនខ្មែរបានប្រកាន់យកសាសនាព្រះពុទ្ធយ៉ាងមុតម៉ាំ។

3. ព្រះបាទសត្ថាទី១

3.1. - ទ្រង់ជាបុទ្រច្បង់របស់ព្រះបាទបរមេន្ទរាជា -មានបុត្រ៣អង្គគឺជ័យជេដ្ឋាទី១ ពញាតន់ ពញាអន។

3.2. ពេលជួយហើយសៀមបានរមិលគុណក៏បានប្រើឲ្យក្លែងជាអ្នកបួសដើម្បីស៊ើបការណ៍...។បន្ទាប់មកសៀមបានរកនឹកវិធីមួយដើម្បីបំបែកបន្ទាយលង្វែកគឺបាចប្រាក់ដួងចូលគុម្ពឬស្សី។

3.3. ទ្រង់បានលើកទ័ពទៅវាយក្រុងអាយុធ្យា៣ដង និងកៀរបានឈ្លើយសឹក។យើងដឹងហើយថានៅក្នុងពេលនោះសៀមមានសង្រ្គាមជាមួយនិងភូមាហើយក៏ចុះសន្ធិសញ្ញាខ្មែរ-សៀម។ពេលនោះហើយដែលខ្មែរបានទៅជួយសៀមក្នុងការវាយបក។

3.4. គាប់ជួនជាមួយ និងបញ្ហានេះហើយព្រះបាទសត្ថាទី១ អត្មានិយមបានផ្ទេររាជទៅកូនខ្លួនដែលមានអាយុ១១ឆ្នាំ(ជ័យជេដ្ឋាឲ្យសោយរាជ្យនិងឲ្យពញាតន់អាយុ៦ឆ្នាំជាឧបរាជ) ។ ហើយក៏ធ្វើឲ្យស្រុកទេសមានកើតនៅគ្រោះទុរ្ភិក្ស មួយទៀតប្រជាជនមិនពេញចិត្ត​ផងដែរ។

3.5. ដោយសារតែសៀមបានវាយយកបន្ទាយលង្វែកទ្រង់ក៏នាំបុត្ររត់នៅស្រុកឡាវប្រជាជនអស់ជំនឿ ចុងក្រោយបន្ទាយលង្វែកបានបែកខ្ទេចហើយបានធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភាពអន្តរាយ។រីចំណែកជ័យជេដ្ឋាបានសុគតនៅឡាវ។ហើយព្រះបាទស្រីសោរិយោទ័យនិងបុត្រទាំង(ជ័យចេស្តា និងព្រះទ័យ)បានសៀមចាប់យកទៅសៀម។

4. រាមាជើងព្រៃ(1594-1596

4.1. ជាញាតិជាមួយសត្ថាទី១ បានស្តាប្រទេសខ្មែរមកវិញ។តែនៅពេលនោះផងដែរមានអ៊ឺរ៉ុបពីរនាក់គឺរីសនិងវេឡូសូបានបកពីក្រុងមីនីលវិញហើយគិតថាសត្ថាទី១នៅគ្រងរាជ្យ។គាប់ជួនពេលនោះមានជម្លោះរវាងចិននិងអេស៉្បាញ៉ុលតែរាមាជើងព្រៃកាន់ជើងពួកចិនដែល​ធ្វើពីរនាក់នេះបានធ្វើគុតទ្រង់នៅពេលយប់ហើយបានលើកពញាតន់ជាបុត្រទី២របស់ព្រះសត្ថាទី១។

5. ក្រោយមកទៀតស្តេចក្រោយៗមកទៀតសុទ្ធតែជាស្តេចដែលគ្មានស្នាដៃដូចជា៖ ពញាតន់ ពញាអននិងពញាញោមរវសល់តែស្រី និងការដើរកម្សាន្ត ស្រា...។